បញ្ជីឈ្មោះកីឡាការិនី២០នាក់ចុងក្រោយទៅស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាការិនី២០នាក់ចុងក្រោយទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២១។
ក្នុងចំណោមនោះ មានកីឡាការិនីមកពីភ្នំពេញក្រោន៨នាក់, ព្រះខ័នរាជស្វាយរៀង៥នាក់, ណាហ្គាវើលដ៍៤នាក់ និងសៀមរាបអេហ្វស៊ី៣នាក់។
គួរបញ្ជាក់ថា នេះជាការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងសម្រាប់ក្រុមនារីកម្ពុជា។ ក្រុមដឹកនាំដោយគ្រូបង្គោល ប្រាក់ វុទ្ធី ស្ថិតក្នុងពូល A មានម្ចាស់ផ្ទះ និងក្រុមការពារមេដាយមាស វៀតណាម និងហ្វីលីពីន។ កម្ពុជាត្រូវបើកឆាកតទល់ហ្វីលីពីន នៅថ្ងៃទី០៩ ខែឧសភា។ ដំបូងឡើយពូលរបស់កម្ពុជា មានក្រុមនារីឥណ្ឌូនេស៊ីមួយទៀត តែក្រោយមកបានដកខ្លួនចេញ។
ដោយឡែកនៅពូល B ឯណោះវិញ មានថៃ, សិង្ហបុរី, មីយ៉ា់ន់ម៉ា និងឡាវ៕