ជ័យជម្នះលើ West Ham ជួយ Pep បំបែកកំណត់ត្រា Mourinho
លោក Pep Guardiola បានបង្កើតស្ថិតិដ៏ពិសេសមួយក្រោយដឹកនាំ Manchester City ឈ្នះ West Ham United ២ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ។
ក្រោយការប្រកួតដែលក្រុមមេឃខៀវយកបានជ័យជម្នះ២០លើកជាប់ៗគ្នា លោក Pep ក្លាយជាអ្នកចាត់ការរកបានជ័យជម្នះ២០០លើកក្នុងចំណោមត្រឹម២៣៧ប្រកួត បំបែកំណត់ត្រាលោក Jose Mourinho ដែលរកបានជ័យជម្នះ២០០ប្រកួតដែរ តែត្រូវចំណាយដល់៣០៩ប្រកួតកាលនៅដឹកនាំ Chelsea។
មិនតែប៉ុណ្ណោះ លោក Pep ក៏រកបានជ័យជម្នះ៥០០លើកក្នុងនាមអ្នកចាត់ការ ពោល១៧៩ប្រកួតនៅ Barcelona, ១២១ប្រកួតនៅ Bayern Munich និង២០០ប្រកួតនៅ Man City នេះឯង។
ឆ្លងកាត់ការប្រកួត២៦លើកនៅ Premier League រដូវកាលនេះ Manchester City មាន៦២ពិន្ទុ ពីលើក្រុមលេខ២ Manchester United ដែលលេងបាន២៥ប្រកួតចំនួន១៣ពិន្ទុ៕