
ក្លឹបកំពូលទាំង៤នៅអ៉រ៉ុប កំពុងតាមប្រមាញ់ Husdon-Odoi ពី Chelsea
កីឡាករវ័យក្មេងរបស់ក្លឹបតោខៀវ Chelsea កំពុងតែត្រៀមខ្លួនដើរចេញពីក្លឹបមួយនេះ ស្របពេលដែល Liverpool, Man UTD, Barcelona និង Bayern Munich កំពុងតែត្រៀមលុយប្រមាញ់យកកីឡាកររូបនេះ។ ដោយឡែកលោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea ក៏ទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីលោកបានទុកឲ្យកីឡាករ Husdon-Odoi អង្គុយជាកីឡាករបំរុងពេញ៩០នាទី គ្រាដែលក្រុមបានយកឈ្នះ Cardiff ២ទល់១ ទាំងព្រលឹងចុងសក់កាលពីយប់មិញនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង ហើយក៏បានជួយឲ្យក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិម៉ុងតេណេក្រូ ៥ទល់១កាលពីថ្ងៃចន្ទកន្លងទៅ។ ជាមួយគ្នានោះ លោក Sarri នៅតែបន្តមើលស្រាលសមត្ថភាពទៅលើកីឡាករវ័យក្មេងរូបនេះ បើទោះបីជាមានការអំពាវនាវកាន់តែច្រើនឡើងៗ ក្នុងការផ្តល់ឪកាសឲ្យ Callum Husdon-Odoi បញ្ចេញសមត្ថភាពនៅតោខៀវយ៉ាងណាក្តី។
ម្យ៉ាងវិញទៀត ស្របពេលនៃការខកចិត្តរបស់ Husdon-Odoi ជាមួយនឹងក្លឹប ហង្សក្រហមក៏បានឆ្លៀតឪកាសទាក់ទងជាមួយកីឡាករវ័យ១៨រូបនេះ ដើម្បីនាំយករូបគេមកកាន់ទឹកដី Anfield៕