Man UTD នឹងព្រមឲ្យ Pogba ទៅ Real Madrid ប្រសិនបើបានកីឡាករ២រូបនេះមក
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា ក្លឹបបិសាចក្រហមនឹងយល់ព្រមលក់កីឡាករ Pogba ទៅកាន់ក្លឹបអធិរាជស Real Madrid ប្រសិនបើក្លឹបទិញបាន Gareth Bale និង Toni Kroos។ ម្យ៉ាងវិញទៀតកីឡាករ Bale ក៏ស្ថិតនៅលើរ៉ាដារបស់បិសាចក្រហមយូរមកហើយ ហើយខណៈពេលនេះ Bale ក៏នឹងត្រូវប្រឈមនឹងអនាគតមិនប្រាកដប្រជានៅទឹកដី Santiago Bernabeu បន្ទាប់ពីកាលវិលត្រឡប់របស់លោក Zidane វិញនោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯ Toni Kroos ក៏ប្រឈមមុខនឹងផ្លាស់ប្តូរដូចគ្នា ប្រសិនបើ Pogba ត្រូវបានក្លឹប Real Madrid ទិញបានពិតមែន ព្រោះរូបគេដឹងច្បាស់ថា តំណែងខ្សែបំរើនឹងត្រូវបានបាត់បង់ នៅពេលដែល Pogba មកដល់ទឹកដីអេស្ប៉ាញ។ ជាមួយគ្នានេះ Zidane ក៏មិនបានលាក់បាំងពីការនិយាយសរសើររបស់លោកចំពោះ Pogba ហើយក៏ធ្លាប់បាននិយាយទាក់ទងផ្ទាល់ទៅកីឡាកររូបនេះ ដើម្បីមកកាន់ទឹកដីអេស្ប៉ាញផងដែរ។