
Man UTD គ្រោងតកុងត្រាដល់កីឡាករ៤នាក់ទៀត
Manchester United បានបង្ហាញពីគម្រោងបន្តកិច្ចសន្យារយៈពេលមួយឆ្នាំកីឡាករ៤នាក់ រួមមាន Marcus Rashford ដែរ។
ការចរចានៅតែបន្តជាមួយអ្នកចាំទី David de Gea ដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
កាលពីសប្តាហ៍មុន អ្នកចាត់ការ Erik ten Hag បាននិយាយថា ក្រុមនឹងបង្កើតជម្រើសសម្រាប់ Rashford, Luke Shaw របស់អង់គ្លេស, ខ្សែការពារព័រទុយហ្គាល់ Diogo Dalot និង Fred របស់ប្រេស៊ីល។
កីឡាករទាំង៤នឹងមានសេរីភាពក្នុងការចាកចេញពី Old Trafford នៅខែមិថុនា។
ទោះយ៉ាងណាក៏ដោយ ករណីរបស់ De Gea គឺខុសគ្នា។
ប្រសិនបើ Man Utd ជំរុញឱ្យមានការបន្ត គឺបញ្ញាស្ថិតនៅលើប្រាក់ឈ្នួល ៣៧៥០០០ផោន ក្នុងមួយសប្តាហ៍ ដែលក្លិបបានផ្ដល់នៅពេលដែលពួកគេបានបន្តកុងត្រាចុងក្រោយរបស់ De Gea ក្នុងឆ្នាំ ២០១៩។
ប្រសិនបើមិនមានការបន្តកុងត្រាថ្មីទេ De Gea នឹងមានសិទ្ធិចរចាជាមួយក្លិបថ្មីណាមួយក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ៕