មិត្តរួមក្រុមចង់ឲ្យ Neymar បន្តជួយជម្រើសជាតិប្រេស៊ីល
កីឡាករវ័យក្មេងជាច្រើនចង់ឱ្យ Neymar បន្តរួមចំណែកជួយប្រេស៊ីល បន្ទាប់ពីក្រុមនេះត្រូវជ្រុះចេញពី FIFA World Cup 2022។
សារព័ត៌មានរាយការណ៍ថា Vinicius, Rodrygo, Richarlison, Raphinha, Lucas Paqueta និង Antony គឺជាយុវជនដែលបានស្នើ Neymar ឱ្យបន្តជួយប្រេស៊ីល។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំត្រូវបានគេដឹងថា ចង់សម្រាកពីការលេងឱ្យក្រុមជម្រើសជាតិមួយរយៈ ទោះបីមិនមានចេតនាចង់ឈប់ពាក់អាវក្រុមក៏ដោយ
នៅ World Cup 2022 Neymar បានរងរបួសក្នុងការប្រកួតបើកឆាកជាមួយស៊ែប៊ី ហើយខកខានការប្រកួត២លើកបន្ទាប់ជាមួយស្វីស និងកាមេរូន។ គេបានត្រលប់មកវិញទាន់ពេល រួមចំណែកមួយគ្រាប់ក្នុងជ័យជម្នះ ៤-១ លើកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុម និងបើកការស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមដំបូងនៃការប្រកួតវគ្គ ៨ក្រុមចាញ់ក្រូអាត៕