ថៃឈរលេខ១ ខណៈកម្ពុជាឈរលេខ២ក្នុងពូល A ពាន AFF Cup
ក្រុមជម្រើសជាតិកម្ពុជាទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងពូល A នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៏ AFF Cup 2022 ដោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ ។ ៣គ្រាប់របស់កម្ពុជារកបានដោយ រុឹង ប៊ុនហៀង ២ គ្រាប់ និង អ៊ន ចាន់ប៉ូលីន ១គ្រាប់។
ចំណែកក្រុមជម្រើសថៃបានយកឈ្នះព្រុយណេ ៥ទល់នឹង០ មាន៣ពិន្ទុដូចកម្ពុជា តែថៃឈរលេខ១ ព្រោះមានគ្រាប់បាល់ច្រើនជាង។ ចំណែកកម្ពុជាស្ថិតនៅលេខ២។
ការប្រកួតបន្តរបស់កម្ពុជា គឺប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ៕