
ធារី បដិសេធព័ត៌មានចែកផ្លូវជាមួយក្លិប Terengganu FA
បន្ទាប់ពីសារព័ត៌មាន Revolusi Terengganu បានផ្សាយថា ខ្សែបម្រើកម្ពុជា ធារី ចន្ថាប៊ីន បានបញ្ចប់កិច្ចសន្យាជាមួយ Terengganu FA កាលពីប៉ុន្មានថ្ងៃមុន ពេលនេះកីឡាករខ្មែរកើតនៅទឹកដីបារាំងបានចេញមកបដិសេធសម្រាប់ការចុះផ្សាយនេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសកូនមួយរូបនេះបានប្រាប់ MSR SPORT ថា ព័ត៌មានដែលបានផ្សាយថាលោកបានចែកផ្លូវជាមួយក្លិប Terengganu FA ជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដោយបច្ចុប្បន្ននេះរូបលោកកំពុងស្ថិតនៅកិច្ចសន្យា ជាមួយក្លិបរបស់ម៉ាឡេស៊ីនេះនៅឡើយ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា នេះជារដូវកាលទីពីរហើយដែលសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះបានប្រកប អាជីពជាមួយក្លិបលីហ្គកំពូលរបស់ម៉ាឡេស៊ី Terengganu FA ខណៈកុងត្រារបស់លោកនឹងផុតក្រោយចប់រដូវកាលនេះ ។
សារព័ត៌មាន និង អ្នកលេងបណ្តាយសង្គមក្នុងប្រទេសកម្ពុជាជាច្រើនក៏កំពុងចាប់អារម្មណ៍ដំណឹងនេះផងដែរ ដោយ ភាគច្រើនពួកគេចង់អោយអតីតកីឡាករភ្នំពេញក្រោនវិញមកលេងនៅទឹកដីកម្ពុជាវិញជាមួយក្លិបខ្លាំងៗដូចជា វិសាខា បឹងកេត ភ្នំពេញក្រោន ជាដើម ៕ រូបភាព៖ Terengganu Football Club