កែវ រំចង់ ប៉ះម្ចាស់ខ្សែក្រវាត់ ISKA និងធ្លាប់ផ្តួលតារាថៃហ្វៃ PPT ទឹកទី១
សង្វៀនឯកភ្នំថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១៩ នេះខ្លាកំណាច កែវ រំចង់ នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិ ប្រេស៊ីល Diego Beneduzzi ដែលជើងខ្លាំងមួយរូបមានខ្សែក្រវាត់ច្រើនគ្រឿង និងធ្លាប់ផ្តួលតារាថៃហ្វៃ PPT Pethrungroeung ត្រឹមទឹកទី ១ ក្នុងកម្មវិធីថៃហ្វៃ ផងដែរ ។
Diego Beneduzzi ជាកីឡាករមួយរូបដែលមានបទពិសោធច្រើនតាមសង្វៀនធំៗមិនថានៅប្រទេសថៃ រឺ ក្រៅប្រទេសនោះទេគេធ្លាប់វ៉ៃអោយកីឡាករ PPT Pethrungroeung ត្រឹមទឹកទី ១ កាលពីខែតុលា ឆ្នាំ ២០១៨ ហើយរូបគេធ្លាប់ប្រកួតក្នុងកម្មវិធី Max Muay Thai ជាពិសេសធ្លាប់ឈ្នះខ្សែក្រវាត់ Asia ISKA Welterweight កាលពីឆ្នាំ ២០១៧ ផងដែរ ៕ ប្រភព៖Ek Phnom Kun Khmer Arena