Ronaldo រួមជាមួយអតីតតារាបាល់ទាត់ Neved, Buffom និង Totti ប្រកួតស្វែងរកសប្បុរសធម៌(មានវីដេអូប្រកួត)
កាលពីយប់មិញនេះ កីឡាករ Cristiano Ronaldo បានបង្ហាញពីទេពកោសល្យស៊ុតបាល់ដ៏អស្ចារ្យរបស់គេជាច្រើនគ្រាប់ នៅពេលដែលកីឡាកររូបនេះបានចូលរួមជាមួយក្រុមអតីតតារាបាល់ទាត់ល្បីៗឈ្មោះជាច្រើនរបស់ Juventus នៅក្នុងការប្រកួតសប្បុរសធម៌នៅកីឡដ្ឋាន Allianz កាលពីយប់ថ្ងៃចន្ទ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ Ronalo បានបង្ហាញដល់អ្នកគាំទ្រនូវអ្វីដែលរូបគេធ្វើបានល្អបំផុតដោយការស៊ុតបាល់បញ្ចូលទីតាមក្បាច់ហក់កាប់ចានផង ក៏ដូចជាការរកគ្រាប់បាល់ផ្សេងៗទៀត និងចុងក្រោយបញ្ចប់វាជាមួយនឹងស្លាកសញ្ញាពាណិជ្ជសញ្ញា ‘siu’ celebrity របស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការចូលរួមប្រកួតរបស់ Ronaldo អមដោយអតីតតារាបាល់ទាត់ Juventus វាប្រៀបដូចជារឿងព្រេងកីឡាបាល់ទាត់មួយ ដោយមានការចូលរួមពីអតីតកីឡាករ Francesco Totti, Pavel Nedved, Andrea Pirlo និង Gianluigi Buffon ក៏ដូចជាតារាកីឡាផ្សេងៗទៀតរួមទាំងកីឡាករ Charles Leclerc និងអ្នកប្រណាំងរថយន្ត F-1 Sebastian Vettel របស់ក្រុម Ferrari ផងដែរ។
“Partita Del Cuore” ដែលបកប្រែថា “ការផ្គុំបេះដូង” ត្រូវបានគេប្រារព្ធធ្វើនៅផ្ទះកំណើតរបស់ក្រុម Juventus ដើម្បីគាំទ្រដល់មូលនិធិ Piedmontese សម្រាប់ការស្រាវជ្រាវជំងឺមហារីកនិងសម្រាប់មូលនិធិ Telethon៕ (វីដូប្រកួតនៅខាងក្រោម)