មកដឹងប្រាក់រង្វាន់ជើងឯកសម្ដេចតេជោថ្នាក់ខេត្ត និងថ្នាក់ជាតិ២០២៣/២០២៤
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេច ហ៊ុន សែន រដូវកាល ២០២៣/២០២៤ នឹងចាប់ផ្ដើមយុទ្ធនាការថ្នាក់ខេត្តពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣តទៅហើយ ដោយមាន២០ក្រុមចូលរួម បែកចែកជា២ពូល។
ដោយឡែក សម្រាប់ប្រាក់រង្វាន់មានដូចតទៅ ៖
ក្រុមជើងឯកថ្នាក់ជាតិ ៖ ១៥០លានរៀល
ក្រុមជើងឯករង ៖ ១០០លានរៀល
ក្រុមចំណាត់លេខ៣ ៖ ៧០លានរៀល
ក្រុមអាជ្ញាកណ្ដាលល្អ ៖ ៨លានរៀល
ក្រុម FAIR PLAY ៖ ១០លានរៀល
កីឡាករទាត់ចូលច្រើនជាងគេ៖៥លានរៀល
អ្នកចាំទីល្អជាងគេ៖ ៥លានរៀល
គ្រូល្អជាងគេ ៖ ៥លានរៀល
កីឡាករល្អជាងគេ ៖ ៥លានរៀល
ថ្នាក់ខេត្ត៖
ក្រុមជើងឯកជាតិ៖ ២០លានរៀល
ក្រុមជើងឯករង៖ ១០លានរៀល
ក្រុមចំណាត់លេខ៣៖ ៨លានរៀល
ប្រាក់រង្វាន់កីឡាករទាត់ចូលច្រើនជាងគេ៖២លានរៀល
ប្រាក់រង្វាន់អ្នកចាំទីល្អជាងគេ៖ ២លានរៀល
ប្រាក់រង្វាន់កីឡាករល្អជាងគេ៖ ២លានរៀល
ដូច្នេះបើតាមគណៈកម្មការ Hun Sen Cup ការចំណាយក្នុងពានរង្វាន់ក្នុងរដូវកាលថ្មីនេះគឺអស់៤០២,០០០,០០០រៀល ច្រើនជាងឆ្នាំមុនដែលពានរង្វាន់សម្ដេចហ៊ុន សែនចំណាយលើការសរុបប្រាក់រង្វាន់ទាំងអស់ អស់ ២៥១, ០០០,០០០រៀល។ ឆ្នាំ២០២៣នេះ ក្រុមនីមួយៗដែលចូលរួមប្រកួតនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៤០០០០០រៀលក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហើយក្រុមភ្ញៀវទទួលបាន២២០០០០០រៀលផងដែរ៕