ថ្នាក់ដឹកនាំ Chelsea អត់សប្បាយចិត្ត ក្រោយ Tuchel ចង់យកគ្រូជំនួយម្នាក់ទៅ Bayern
ថ្នាក់ដឹកនាំ Chelsea បង្ហាញភាពមិនសប្បាយចិត្តនៅពេលដែលលោក Thomas Tuchel បានទាក់ទាញជំនួយការ Anthony Barry ជាសាធារណៈឱ្យចូលរួមជាមួយក្រុមការងារគ្រូបង្វឹករបស់ Bayern Munich ។
សារព័ត៌មាន Telegraph បានរាយការណ៍ថាម្ចាស់ជើងឯក Bundesliga បានទាក់ទង Chelsea អំពីលទ្ធភាពនៃការផ្ទេររើសជំនួយការ Barry ។ មិនទាន់មានថ្លៃសំណងសម្រាប់ Chelsea ទេ ប៉ុន្តែអតីតកីឡាករ Wrexham និង Coventry ត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្លាស់ទៅប្រទេសអាឡឺម៉ង់ដើម្បីធ្វើការ។
គួរកត់សម្គាល់ថាក្រុមនៅ Premier League ពិតជាខកចិត្តនឹងការថ្លែងរបស់លោក Tuchel ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានអតីតគ្រូបង្វឹក Chelsea បានបញ្ជាក់ថា “៖ក្រុមរបស់ខ្ញុំមិនទាន់រួចរាល់ទេ យើងសង្ឃឹមថានឹងទទួលបាន Anthony Barry ដែលនៅ Chelsea។”
Barry មានអាយុ៣៦ឆ្នាំបានធ្វើការជាជំនួយការក្រោមការដឹកនាំរបស់ Frank Lampard បន្ទាប់ពីអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសត្រូវបានបណ្តេញចេញ គ្រូបង្វឹក Tuchel នៅតែរក្សាជំនួយការរូបនេះ។
Barry ក៏មានបទពិសោធធ្វើការក្នុងកម្រិតជម្រើសជាតិជាមួយអៀរឡង់ និងបែលហ្ស៊ិកផងដែរ។ បច្ចុប្បន្ន លោកជាគ្រូជំនួយក្នុងក្នុងក្រុមព័រទុយហ្គាល់ដែលមានលោក Roberto Martinez ជាគ្រូបង្គោល៕