
វាយសត្វចញ្ចឹមថ្ងៃមុន Zouma ត្រូវក្លឹបពិន័យកប់ពពក
ក្លិបបាល់ទាត់ West Ham United បានថ្កោលទោសនិងដាក់ពិន័យលើខ្សែការពារ Kurt Zouma ដោយកាត់ប្រាក់ឈ្នួលអស់២៥០០០០ម៉ឺនផោន ចំពោះទង្វើរបស់គេបន្ទាប់ពីបែកធ្លាយវីដេអូកីឡាកររូបនេះ បានទាត់ និងដេញវាយឆ្មាចិញ្ចឹមរបស់គេពេញផ្ទះ។
ជុំវិញរឿងនេះ ក្លិប West Ham បានចេញសេចក្តីថ្លែងការណ៍មួយថា “West Ham ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររបស់យើង Kurt Zouma នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយ។
អ្នកនាំពាក្យអង្គការសមាគមការពារសត្វហៅហាត់ថា RSPCA បានលើកឡើងថា តាមរយៈវីដេអូនេះពិតជាមិនអាចទទួលយកបាននោះទេ ហើយបើចាំបាច់ត្រូវតែឆ្លងកាត់ស៊ើបអង្កេតចំពោះបញ្ហានេះ។ ប៉ុន្តែទោះយ៉ាងណា ប៉ូលិសក្រុងបានបញ្ជាក់ថា ពួកគេនឹងមិនបើកការសើបអង្កេតឧប្បត្តិហេតុនេះឡើយ។
-Monsoon-