Neymar ទំនងមិនបានជួយប្រេស៊ីលពេលប៉ះកូរ៉េខាងត្បូងទេ
ក្រុមការងារពេទ្យប្រេស៊ីលថ្លែងថា Neymar ទំនងមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានទេពេលប៉ះជម្រើសជាតិកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។
ខ្សែប្រយុទ្ធក្លិប Paris Saint Germain បានរងរបួសកជើងអំឡុងជំនួបជាមួយស៊ែរប៊ី ហើយត្រូវបន្តសម្រាកទាំង២ប្រកួតដែលនៅសល់។
ភាគីក្រុមការងារពេទ្យថ្លែងថា អំឡុងព្យាបាលរបួស Neymar ស្រាប់តែក្ដៅខ្លួន ដោយសារតែបញ្ហារលាកបំពង់ក។
ក្នុងការប្រកួតតទល់ស៊ែរប៊ី Neymar ត្រូវបានគូប្រជែងបង្កកំហុសដល់ទៅ៩ដង។ ចំណែកលោក Tite គ្រូបង្គោលប្រេស៊ីលអះអាងថា មិនបានដឹងពីបញ្ហារបួសរបស់ Neymar។ លោកថា ប្រសិនបើបានដឹង លោកនឹងផ្លាស់ប្ដូរគេចេញបានលឿនជាងនេះ៕