
អតីតខ្សែការពារ Man UTD ដួលស្ដូកអំឡុងជំនួបមិត្តភាពរបស់ Ajax
ខ្សែការពារ Daley Blind របស់ Ajax Amsterdam បានដួលសន្លប់អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលទល់នឹង Hertha Berlin នៅថ្ងៃពុធ ទី២៦ ខែសីហា។
កីឡាករវ័យ៣០ឆ្នាំត្រូវបានគេធ្វើវិនិច្ឆ័យថាមានជំងឺបេះដូងកាលពីខែធ្នូឆ្នាំ ២០១៩ ក្រោយមានអាការៈវិលមុខអំឡុងប្រកួត Champions League ទល់នឹង Valencia ។
អតីតកីឡាករ Man UTD រូបនេះបានវិលចូលវិញកាលពីខែកុម្ភៈបន្ទាប់ពីមានការបំពាក់ឧបករណ៍ការពារបេះដូង (អាយឌីស៊ី) ដែលអាចផ្សាំបាន។
លោក Erik Ten Hag អ្នកចាត់ការក្លិប Ajax បាននិយាយថា Blind មានអារម្មណ៍ស្រួលបួលវិញហើយ បន្ទាប់ពីត្រូវបានប្ដូរចេញ។
លោក Ten Hag បានប្រាប់ស្ថានីយទូរទស្សន៍ហុឡង់ដ៍ឈ្មោះ Ziggo Sport ថា អាយឌីស៊ីរបស់ David Blind បានរលត់ទៅហើយ។ក្លិបនឹងស្រាវជ្រាវបញ្ហាឥឡូវនេះ។
នៅថ្ងៃពុធដដែល Ajax បញ្ជាក់ថា ស្ថានភាព Blind បានល្អប្រសើរគ្រប់យ៉ាង ក្រោយបានទៅកន្លែងហ្វឹកហាត់របស់ក្លិប។ គេនឹងទទួលការពិនិត្យបន្ថែមទៀតហើយរង់ចាំលទ្ធផលនៃការធ្វើតេស្តទាំងនេះមុនពេលបន្តការហ្វឹកហាត់៕