Nottingham ត្រូវកាត់អស់៤ពិន្ទុពីបទបំពានច្បាប់ប្រាក់ចំណូលនៅ Premier League
Nottingham Forest ត្រូវបានកាត់អស់ចំនួន៤ពិន្ទុសម្រាប់ការបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព Premier League។
គណៈកម្មាការឯករាជ្យបានរកឃើញថាការខាតបង់របស់ Forest ដល់ឆ្នាំ ២០២២-២៣ បានបំពានកម្រិត៦១លានផោន ពោលខាតអស់៣៤លាន ៥សែនផោន។
ការរបូតពិន្ទុភ្លាមៗមានន័យថាពួកគេបានធ្លាក់ទៅក្រោម Luton Town ដោយចូលទៅក្នុងតំបន់កាត់ចោលរបស់ Premier League។
Forest បានចេញសេចក្ដីថ្លែងការណ៍ថា “ខកចិត្តយ៉ាងខ្លាំង” ចំពោះការសម្រេចចិត្តនេះ៕