អ្នកគាំទ្រ Trabzonspor ដេញវាយកីឡាករ Fenerbahce លើទីលាន
អ្នកគាំទ្រ Trabzonspor បានរត់ទៅលើទីលាន ហើយបានវាយប្រហារកីឡាករ Fenerbahce បន្ទាប់ពីការប្រកួត Super Lig កាលពីថ្ងៃអាទិត្យ។
Fenerbahce បានឈ្នះក្នុងលទ្ធផល ៣-២ នៅ Papara Park ហើយកីឡាកររបស់ពួកគេត្រូវបានជួបនឹងអំពើហិង្សា ខណៈដែលពួកគេបានអបអរជ័យជម្នះនេះ។
Bright Osayi-Samuel និង Michy Batshuayi ទាំងពីរនាក់បានព្យាយាមធ្វើអន្តរាគមន៍នៅពេលដែលសន្តិសុខបានចូលទៅជួយ។
លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបានបង្ហោះលើគេហទំព័រ X ថា “សំខាន់បំផុត កីឡាគឺស្លូតបូត។ មិនអាចទទួលយកបានសម្រាប់អំពើហឹង្សាដែលកើតឡើងនៅលើទីលានបាល់ទាត់នោះទេ។”
ភាពតានតឹងបានចាប់ផ្តើមកើនឡើងនៅនាទីទី ៨៧ នៅពេលដែលមានការគប់ទៅលើទីលាន បន្ទាប់ពី Batshuayi រកបានគ្រាប់ជ័យជម្នះ៕