Ronaldo ផ្ញើរសារបែបនេះទៅកាន់អ្នកគាំទ្របន្ទាប់ពីឈ្នះពានបុគ្គល ២គ្រឿង
ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ញើសារអរគុណអ្នកគាំទ្រដែលបានបោះឆ្នោតជូនរូបគេឱ្យឈ្នះពានរង្វាន់ចំនួនពីរ គឺកីឡាករល្អបំផុតរបស់លោក Matt Busby និងគ្រាប់បាល់ល្អប្រចាំឆ្នាំសម្រាប់រដូវកាល ២០២១-២២។
កីឡាករព័រទុយហ្គាល់បានបង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍ ក្រោយវិលត្រលប់ចូលរួមជាមួយMan UTD វិញនៅរដូវកាល 2021-22 ។ គេក្លាយជាកីឡាករលេខ៣ក្នុងការប្រជែង ស្បែកជើងមាស Premier league ដោយស៊ុតបាន១៨គ្រាប់ តាមពីក្រោយ Heung Min Son និង Mohamed Salah មាន២៣គ្រាប់។
Ronaldo បានឈ្នះពានរង្វាន់ Player of the Year របស់ Man United ហើយរូបគេក៏បានឈ្នះពាន Goal of the Season មួយទៀត ដែលជាគ្រាប់បាល់ស៊ុតទល់ក្រុម Tottenham Hotspur កាលពីខែមីនា។ ពានរង្វាន់ទាំងពីរនេះសុទ្ធតែជាការបោះឆ្នោតពីអ្នកគាំទ្រ Man UTD។
Ronaldo ក៏បានផ្ញើសារអរគុណដល់អ្នកគាំទ្រលើ Instagram ក្រោយពេលឈ្នះពានទាំងពីរដែលដាក់តាមឈ្មោះ Sir Matt Busby។
The Nightmare