លោក Mino Raiola ត្រូវការលុយកម្រៃជើងសារ ៤៧ លានផោនក្នុងការបញ្ចុះបញ្ចូល Erling Haaland តែត្រូវ Man City គ្រវីក្បាល
(BC-99)
Raiola ដែលជាភ្នាក់ងារតំណាងកីឡាករបាក់ទាត់លំដាប់ពិភពលោកឆ្នើមៗបានធានាចំពោះក្រុម Manchester City ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរ Erling Haaland ចេញពី Borussia Dortmund នៅរដូវក្តៅនេះកើតឡើងបានប្រសិនបើលោកទទួលបានថ្លៃកម្រៃជើងសារចំនួន ៤៧ លានផោន។
ក្លិប Manchester City ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីអារ៉ាប់នៅមិនទាន់ងក់ក្បាលយល់ព្រមតាមសំណើររបស់បុរសវ័យ ៥៤ ឆ្នាំខាងលើនៅឡើយទេព្រោះក្លិបមួយនេះនឹងចំណាយដល់ទៅជាង ១០០ លានខណៈដែលថ្លៃខ្លួន Erling Haaland ចំនួន ៦៨ លានផោនត្រូវបានដាក់ដោយក្លិប Borussia Dortmund ។
លោក Mino Raiola បានកំញើញ Man City ថា Erling Haaland ត្រូវបានចាប់អារម្មណ៍ដោយក្លិបធំៗដែលមានដូចជា Real Madrid ជាដើមហើយពួកគេអាចខកខានមិនបានកីឡាករសញ្ជាតិ ណ័រវេយ៍ រូបនេះត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថាលោក Raiola ធ្លាប់ទទួលបានកម្រៃជើងសារចំនួន៤០លានផោននៅពេលដែលលោកបានជួយឱ្យ Pogba ផ្ទេរចេញពី Juventus ទៅកាន់ Man Utd ក្នុងអំឡុងឆ្នាំ ២០១៦ កន្លងមក។