អ្នកគាំទ្រ Barca គំរាមវាយរបងស្តាត បើមិនពន្យល់ច្បាស់ៗរឿងមិនបន្តកុងត្រា Messi
អ្នកគាំទ្រ FC Barcelona យ៉ាងច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងដែលថា ថ្នាក់ដឹកនាំក្លិបសម្រេចចិត្តមិនផ្ដល់កិច្ចសន្យាថ្មីដល់ Lonel Messi។
នៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកបានភ្ញាក់ផ្អើលពីរឿងនេះ បន្ទាប់ពីរង់ចាំដំណឹង Barcelona តកុងត្រាថ្មីដល់ Messi ឬក៏អត់នោះ។
យ៉ាងណា ការចរចាបានបរាជ័យក្នុងនាទីចុងក្រោយ។ អ្នកគាំទ្រក្រុមរហស្សនាមអ្នកមានបុណ្យយ៉ាងច្រើនស្ទើរតែមិនជឿចំពោះរឿងនេះ។
ភ្លាមៗបន្ទាប់ពីសេចក្ដីប្រកាសដ៏ខកចិត្តខាងលើ fans ជាច្រើនបាននាំគ្នាទៅដល់របងកីឡដ្ឋាន Camp Nou តែម្ដងដើម្បីតាមដានសភាពការណ៍បន្ថែម។ ប្រសិនបើព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នេះ ពុំមានការពន្យល់លម្អិតបន្ថែម នោះពួកគេគំរាមថា នឹងផ្ដួលរបងស្តាតចោលតែម្ដង។
អ្នកគាំទ្រម្នាក់បានកាន់អាវ Messi ហើយស្រែកយំ និងនិយាយថា គេមិនអាចគាំទ្រ Barcelona ដោយគ្មាន Messi ទេ៕