Neymar “ខ្ញុំកំពុងមានពេលវេលាល្អបំផុតក្នុងការរួមរស់ជាមួយ PSG”
(BC-99)
Neymar ជឿជាក់ថារូបគេកំពុងរីករាយនឹងទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនចាប់តាំងពីចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Ligue 1 ។
បន្ទាប់ពីបានទៅដល់ទីក្រុងបាសេឡូណាក្នុងការផ្ទេរប្រាក់ពិភពលោក ២២២ លានផោនក្នុងឆ្នាំ ២០១៧ Neymar បានឈ្នះពានរង្វាន់ចំនួន ៩ និងរកបាន ៧៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៥ លើកនៅគ្រប់ការប្រកួត។
Neymar ដែលធ្លាប់មានការលិចឮម្តងហើយម្តងទៀតជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្ស Barca របស់ក្របខណ្ឌ LaLiga បានចូលរួមអបអរសាទរក៏ដូចជាក្តីរីករាយសប្បាយចិត្តក្នុងនាមជាកីឡាករឆ្ន់ើមមួយរូបដែលអាចជួយអោយ PSG ឈ្នះនូវពានរង្វាន់បារាំង Ligue 1, Coupe de France, Coupe de la Ligue និង Trophee des Champions នៅរដូវកាល ២០១៩-២០២០ និងបានត្រៀមខ្លួនជាបន្តទៀតនៅក្នុងការជួយក្លឹបដណ្តើមពានរង្វាន់ Champions League ដែលនឹងចាប់ផ្តើមនៅរាត្រីថ្ងៃពុធ ទី ១៣ ខាងមុខនេះដោយប៉ះប្រកួតជាមួយក្រុម Atalanta ។
ស្រង់សម្តីដោយអ្នកសារព័ត៌មានដែល Neymar បាននិយាយថា “ រយៈពេល ៣ ឆ្នាំនេះខ្ញុំបានទទួលចំណេះដឹងច្រើន។ ខ្ញុំធ្លាប់មានពេលវេលារីករាយនិងជូរចត់ខ្លះ ជាពិសេសនៅពេលដែលខ្ញុំមិនអាចលេងបានដោយសារបញ្ហារបួស” ។
ដូចជាមានចេតនាក្នុងការនិយាយវាយបកទៅកាន់ការចុះផ្សាយអ្វីដែលពុំមែនជាការពិតដែលធ្វើអោយអ្នកគាំទ្រមានការយល់ច្រឡំថាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមានបំណងចង់វឹលត្រឡប់ទៅកាន់ក្លឹបចាស់ FC Barcelona វិញនោះ Neymar បាននិយាយបន្ថែមទៀតដែរថា “ ខ្ញុំជឿជាក់ថានេះគឺជាពេលវេលាដ៏ល្អបំផុតរបស់ខ្ញុំដែលបានរស់នៅទីក្រុងប៉ារីសជាមួយក្រុមដ៏ល្អដែលបានឈ្នះពានរង្វាន់ជាច្រើនក្នុងមួយរដូវកាល។ យើងបានបង្កើតទៅក្រុមគ្រួសារមួយក្នុងគោលបំណងដ៏សំខាន់ដែលយើងមាន។
គួរកត់សម្គាល់ដែរថានៅរដូវកាល ២០១៩-២០២០ Neymar រកបាន ១៣ គ្រាប់ក្នុង Lique 1 និង ១៩ នៅគ្រប់ការប្រកួតសម្រាប់ PSG ដែលដឹកនាំដោយលោក Thomas Tuchel ។