២ក្រុមហើយបានហាលអាវក្នុងវគ្គចែកពូល AFF Cup 2020
ក្រុមមួយចំនួនបានបញ្ចប់ការប្រកួត៣លើករៀងៗខ្លួនហើយក្នុងវគ្គចែកពូល AFF Cup 2020 ។
ក្នុងការប្រកួតនៅពូល A ក្រុមជម្រើសជាតិថៃ និងសិង្ហបុរី មាន៦ពិន្ទុពេញពីការប្រកួត២លើក។ ហ្វីលីពីនដែលលេង២ប្រកួត មាន៣ពិន្ទុ និងមីយ៉ាន់ម៉ា ៣ប្រកួត មាន៣ពិន្ទុ។
ចំណែកទីម័រខាងកើត ឆ្លងកាត់ការប្រកួត៣លើកចាញ់ទាំង៣ ដូច្នេះត្រូវអស់ឱកាសនាពេលនេះហើយ។
នៅពូល B ឯណោះវិញ ឥណ្ឌូនេស៊ី និងវៀតណាម ដែលលេងបាន២ប្រកួត មាន៦ពិន្ទុដូចគ្នា។ ម៉ាឡេស៊ី ដែលទើបចាញ់វៀតណាម ៣ទល់នឹង០ មាន៦ពិន្ទុពីការប្រកួត៣លើក។ កម្ពុជាលេងបាន២ប្រកួតមាន០ពិន្ទុ ខណៈឡាវ ដែលចាញ់៣ប្រកួតដំបូងនោះ បានអស់ឱកាសហើយ។
ការប្រកួតបន្តនឹងវិលមកនៅថ្ងៃទី១៤ សម្រាប់ពូល A និងថ្ងៃទី១៥ សម្រាប់ពូល B៕