កំពុងលេចរឿង PSG ចង់លក់ Neymar
ទំនាក់ទំនងរវាង Neymar និងសមាជិកមួយចំនួននៃក្រុមប្រឹក្សា Paris Saint-Germain ត្រូវបានគេនិយាយថាបានធ្លាក់ចុះក្នុងរយៈពេលថ្មីៗនេះ។
សារព័ត៌មាន Foot Mercato បានបង្ហាញថា ក្រុមនៅរដ្ឋធានីប៉ារីសអស់ការអត់ធ្មត់ជាមួយ Neymar ។ ពួកគេចាត់ទុកថាវាចាំបាច់ក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យ៣១ឆ្នាំចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំនេះ។ PSG ត្រូវកាត់ប្រាក់ខែ ព្រមទាំងរក្សាលំនឹងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។
បន្ទាប់ពីចាញ់ AS Monaco ៣ទល់នឹង១ ក្នុងជុំទី២៣ នៃ Ligue 1 កាលពីចុងសប្តាហ៍ ធ្វើឲ្យមានភាពក្ដៅគគុកក្នុងផ្ទៃក្នុង PSG។ ចំណែក L’Equipe បានបង្ហាញថា Neymar បានរិះគន់ Hugo Ekitike រឿងខូចបាល់ម្តងហើយម្តងទៀតក្នុងអំឡុងពេលប្រកួត។
អតីតតារា Barca រូបនេះក៏បានប្រកែកជាមួយ Luis Campos នាយកកីឡា PSG ផងដែរ៕