អ្នកគាំទ្រ PSG មួយចំនួនមិនពេញចិត្តការផ្ទេរ Lee Kang-in
Paris Saint Germain បានប្រកាសពីការផ្ទេរខ្សែប្រយុទ្ធស្លាប Lee Kang-in ពី Real Mallorca តម្លៃ២២លានអឺរ៉ូ។ គេបានក្លាយជាកីឡាករកូរ៉េខាងត្បូងទី១ដែលបានផ្ទេរទៅកាន់ទឹកដី Parc de Prince។
នៅលើទំព័រ fanpage របស់ PSG អ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងយុវជនវ័យ២២ឆ្នាំខាងលើទេ ។ អ្នកគាំទ្រម្នាក់បាននិយាយថា “បន្ទាប់ពីការចង់បាន Bernardo Silva ជាច្រើនថ្ងៃ នេះគឺជាតារាដែល PSG នាំយកមក។ សង្ឃឹមថានេះមិនមែនជាការផ្ទេរបែបពាណិជ្ជកម្មទៅចុះ ។ ចុះ Son Heung-min គុណភាពអន់មែនទេ?” អ្នកគាំទ្រម្នាក់ទៀតបានបញ្ចេញមតិ។
Kang-in ជាកីឡាករដែលអាចលេងបានគ្រប់ទីតាំងទាំងខ្សែបម្រើ និងប្រយុទ្ធ។ ក្នុងរដូវកាល 2022/23 កីឡាករកូរ៉េរូបនេះលេងបាន ៣៦ប្រកួតក្នុងនោះ ១៦ប្រកួតនាក់ស្ថិតក្នុងតំណែងជាខ្សែបម្រើស្លាបឆ្វេង។ Kang-in ស៊ុតបាន៦ គ្រាប់ និង assist ៦ ដងសម្រាប់ Mallorca ។ គេក្លាយជាកីឡាករថ្មីទី៤របស់ PSG នៅរដូវក្តៅនេះបន្ទាប់ពី Milan Skriniar, Marco Asensio និង Manuel Ugarte៕