ទីបំផុត Manchester United ពិចារណាចែកផ្លូវគ្នាជាមួយកីឡាកររូបនេះហើយ
ក្លឹបបិសាចក្រហម Man United បានសម្រេចចិត្តមិនរក្សាខ្សែបម្រើប្រយុទ្ធ Jesse Lingard អោយនៅជាបន្តទៀតនោះទេ មានន័យថាក្លឹបនឹងបញ្ចេញគេទៅកាន់ក្លឹបផ្សេងៗដែលកំពុងចង់បាន។
យ៉ាងណាមិញគិតមកទល់ពេលនេះមានក្លឹប៣នៅអង់គ្លេសកំពុងតែចង់បាន Lingardទៅចូលរួមក្នុងនោះមាន Newcaslte United ដែលទើបតែយកបាន Kieran Trippier ពី AT Madrid, ក្លឹប Totttenham Hotspur នឹង West Ham United ដែរជាក្លឹបដែល Lingard ធ្លាប់ចូលរួមមួយរយៈពេលផងដែរ។
ដូចនេះ Man United ពិចារណាអោយ Jesse Lingard ទៅកាន់ក្លឹប Newcastle United ជំនួសវិញ ដោយសារតែ Spurs នឹង West Ham គឺជាគូរប្រជែងក្នុងតំបន់ Top4 ហើយច្បាស់ណាស់ Man United កំពុងតែគិតគូរពីរឿងនេះ។
សូមបញ្ចាក់ដែរថា Lingard បានបង្ហាញខ្លួនតិចតួចក្រោមការដឹកនាំរបស់់លោក Ralf Rangnick នឹងកាន់តែតិចក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjare ដូចនេះហើយទើបសមីខ្លួនសម្រេចរកផ្លូវចាកចេញដើម្បីទទួលបានឪកាសលេងច្រើនស្របពេលបាល់ទាត់ពិភពលោកចូលមកដល់៕
អត្ថបទ៖ Monsoon