
វិរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានចូលមន្ទីពេទ្យសារជាថ្មី
គេហទំព័រកីឡា ESPN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (20 មករា) ថា អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីលលោក Pele បានចូលមន្ទីរពេទ្យឡើងវិញបន្ទាប់ពីអាការៈជម្ងឺរបស់លោកបានរើរឡើងនឹងត្រូវព្យាបាលដោយវិជ្ជសាស្រ្ដគីមីសារជាថ្មីដូចគ្នា។
ក្នុងនោះដែរESPN បាននិយាយថាអតីតតារាបាល់ទាត់នឹងឆ្លងកាត់ការព្យាបាល់បន្ថែមទៀត ដើម្បីស្វែងរកកន្លែងមហារីកដែលអាចកើតមានឡើងផ្សេងៗទៀត។ យ៉ាងណាមិញក្រុមគ្រូពេទ្យពេលនេះបាននិយាយថា Pele មានស្ថានភាពថេរ ហើយអាចចាកចេញពីមន្ទីរពេទ្យបានវិញយ៉ាងឆាប់រហ័ស។
សូមបញ្ចាក់ថាលោក Pele ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់នៅក្នុងពោះវៀន និងចាប់ផ្តើមរីកដុះដាលមួយទៀតនៅក្នុងសួត ដោយសារតែស្ថានភាពបែបនេះហើយទើបលោក Pele បន្តត្រូវបានតាមដានយ៉ាងដិតដល់បន្ថែមទៀត។
អត្ថបទ៖ Monsoon