ព្រះខ័នរាជស្វាយរៀងចែកផ្លូវកីឡាករក្នុងស្រុក៤នាក់
ឃាង ម៉េងហួរ, ត្រាយ វិចិត្រ, រស់ គង់សំរេច និងឡុង ភារ៉ាត់ បានចាកចេញពីព្រះខ័នរាជស្វាយរៀងហើយ។ នេះបើតាមការប្រកាសរបស់ក្លិបនៅថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣។
ម៉េងហួរ, វិចិត្រ និងសំរេច សុទ្ធតែជាកីឡាករដែលដុះដាលចេញពីថ្នាលរបស់ព្រះខ័នរាជស្វាយរៀង តែរដូវកាលមុនមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ។ ចំណែកភារ៉ាត់ បានចូលរួមជាមួយក្រុមលោក Conor Nestor ក្នុងរដូវកាល២០២២ និងរួមចំណែកបានគួរសម។
នេះជាការប្រកាសចែកផ្លូវទ្រង់ទ្រាយធំ ក្រោយព្រះខ័នរាជស្វាយរៀងបរាជ័យក្នុងការឈានទៅប្រជែងជើងឯកលីគកំពូល។ ដោយឡែក ពួកគេក៏ទើបតែប្រកាសនាំចូលកីឡាករក្នុងស្រុកថ្មី២រូប គឺខ្សែការពារ សេត រ៉ស៊ីប និងខ្សែបម្រើ គួច ដានី៕