ក្ដៅៗ! ទីបំផុត Dembele ដើរដល់ដំណាក់កាលនេះហើយជាមួយ Barcelona ហើយ
ខ្សែប្រយុទ្ធបារាំង Ousmane Dembele បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona នោះទេបន្ទាប់សេចក្ដីសំរេចចុងក្រោយនៅថ្ងៃនេះ បើយោងតាម Fabrizio Romano ។
Dembele ដែលខកខានឪកាសបង្ហាញខ្លួនជាមួយ Barca នៅរយៈពេលចុងក្រោយនេះបានឈានដល់ផ្លូវបំបែក ខណះក្លឹបរំពឹងថានឹងអាចលក់គេចេញបាននៅថ្ងៃទី៣១ខេមករានេះមុនទីផ្សារដោះដូរកីឡាករបិទ ហើយគេបច្ចុប្បន្នកំពុងត្រូវក្លឹបផ្សេងៗកំពុងទាក់ទងដូចគ្នា។
សូមបញ្ចាក់ដែរថាចាប់តាំងពីមកកាន់ទឹកដីអ៉េស្ប៉ាញ Dembele បានចូលរួមចំនែកឈ្នះពានជាមួយក្លឹបបាន La Liga ២ដង , Copa Del Rey២ដង នឹង Supercopa De Espanà ផងដែរ៕
អត្ថបទ ៖ Monsoon