Brendan Rodgers ឬ Massimiliano Allegri គឺជាមនុស្សដែល Arsenal ត្រូវការជាបន្ទាន់ក្នុងការយកមកដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ន
(BC-99)
បន្ទាប់ពីក្លិបនៅតែបន្តមានបញ្ហា ក្រុមថ្នាក់ដឹកនាំរបស់កាំភ្លើងធំ Arsenal បានដាក់គោលដៅធំ២គឺទី១ការចរចារជាមួយអ្នកចាត់ការទូទៅនាពេលបច្ចុប្បន្នរបស់ Leicester City លោក Brendan Rodgers និងទី២គឺលោក Massimiliano Allegri ដែលកំពុងតែទំនេរពុំទាន់មានការងារធ្វើ ដើម្បីយកមកដោះស្រាយបញ្ហារបស់កាំភ្លើងធំដែលកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ននេះ។
តាមពិតទៅលោក Emery ហាក់ដូចជាបានធូរស្បើយពីភារកិច្ចដ៏តានតឹងរបស់គាត់ទៅវិញទេនៅពេលដែលក្លិប Arsenal បានសម្រេចចិត្តបណ្តេញរូបលោកចេញពីតំណែងកាលពីសប្តាហ៍មុន។ ហើយអ្នកដែលគេបានមើលឃើញថាកំពុងតែឋិតនៅក្នុងស្ថានភាពដ៏លំបាកជាមួយក្លិប ឬជាអ្នកមករងថ្មបាក់គឺជាអ្នកចាត់ការលើកបន្តុប Freddie Ljungberg ដែលបានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នឯណោះវិញទេ។ ជាការពិតណាស់អតីតខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងមានឱកាសក្លាយជាអ្នកចាត់ការទូរទៅពេញសិទ្ធ ប្រសិនបើគេអាចជួយអោយក្រុម Arsenal វឹលមកកាន់សភាពខ្លាំងវិញបាន ក៏ប៉ុន្តែក្រោយពីបានប្រកួតស្មើ ២-២ ជាមួយនឹង Norwich នៅឯ Carrow Road បានធ្វើអោយក្តីរំពឹងចំពោះ ប៉ុន្តែកំហុសដដែលដែលធ្វើឱ្យលោក Emery បាត់បង់ការងារម្តងទៀតកាលពីរសៀលថ្ងៃអាទិត្យ។ ខណៈពេលដែលលោក Ljungberg Ljungberg ហាក់ដូចជាបាត់ទាំងស្រុងតែម្តងពីសំណាក់ក្រុមថ្នាក់ដឹកនាំរបស់ កាំភ្លើងធំ។
ដោយក្តីបារម្ភចំពោះក្រុមបាល់ទាត់ដែលមានប្រវត្តិដ៏យូរលង់មួយនេះ ថ្នាក់ដឹកនាំរបស់ Arsenal ក៏បានសម្រេចចិត្តបើកការចរចារជាមួយអតីតអ្នកចាត់ការទូរទៅរបស់ Liverpool លោក Brendan Rodgers យកមកជួយកែរខៃបញ្ហារបស់ក្រុមខ្លួន។ តែបើក្នុងករណីដែលលោក Rodgers មិនអស់អាល័យជាមួយ Leicester City ទេពួកគេនឹងបង្វែរគោលដៅទៅកាន់អតីតអ្នកចាត់ការរបស់សេះបង្កង់ Juventus លោក Massimiliano Allegri តែម្តង។