ចូលធ្វើគ្រូធំ Real Madrid វិញភ្លាម Ancelotti បន្ថយថ្ងៃវិស្សមកាលកូនក្រុមភ្លែត
លោក Carlo Ancelotti បានចាប់ផ្ដើមប្រើសិទ្ធិរបស់ខ្លួនក្នុងនាមជាគ្រូបង្គោល Real Madrid ហើយ ដោយបានប្រាប់ឲ្យកូនក្រុមខ្លួនវិលចូលហ្វឹកហាត់វិញ ៥ថ្ងៃមុនពេលកំណត់។
អតីតគ្រូបង្គោល Zinedine Zidane បានប្រាប់កូនក្រុមមុនចាកចេញថា ត្រលប់ចូលហាត់ជុំគ្នាវិញ ថ្ងៃទី១២ ខែកក្កដា តែដល់ពេលលោក Ancelotti មកដឹកនាំក្រុមជំនួស បានប្ដូរមកត្រឹមថ្ងៃទី០៧ ខែកក្កដា វិញ។
លោក Ancelotti កំពុងសម្លឹងមើលកីឡាករមួយចំនួនដែលលោកចង់ប្រើ ខណៈមានតែកូនក្រុមតិចតួចទេដែលនឹងចាកចេញ។ លោកធ្លាប់ប្រាប់ថា ចង់កាត់បន្ថយចំនួនកីឡាករ។
សារព័ត៌មាន Marca រាយការណ៍ថា Real Madrid នឹងចាប់ផ្ដើមការប្រមូលផ្ដុំ pre-season នៅទីលានហ្វឹកហាត់ Valdebebas។
តាមពិតទៅ ដោយសារតែឆ្នាំនេះមានការប្រកួត EURO ដូច្នេះកីឡាករតិចតួចទេដែលនៅទំនេរ អ៊ីចឹងពួកគេអាចចូលហាត់មុនបានជាមួយលោក Ancelotti។ Real Madrid មានកីឡាករ១៣នាក់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិរៀងៗខ្លួន៕