
មួយក្បាលចុងក្រោយពី Firmino រុញ Liverpool ទៅកំពូលតារាងជំនួស Spurs
ការតែតបញ្ចូលទីពី Roberto Firmino នៅនាទី៩០បានផ្ដល់៣ពិន្ទុពេញដល់ Liverpool តាមរយៈជ័យជម្នះ២ទល់នឹង១លើ Tottenham Hotspur ក្នុងការប្រកួត Premier League នៅថ្ងៃពុធ ទី១៦ ខែធ្នូ។
ក្រុមហង្សក្រហមបាននាំមុខមួយគ្រាប់មុននៅនាទី២៦ពេល Mohamed Salah ទាត់ទៅប៉ះជើង Eric Dier ធ្វើឲ្យអ្នកចាំទី Hugo Lloris អស់ជំហរសង្គ្រោះ។ ៧នាទីក្រោយមក
Heung-Min Son ទាត់បញ្ចូលទីតាមស្មើវិញ ក្រោយទទួលបាល់ពីការបញ្ជូនដោយ Giovani Lo Celso។
ចូលដល់វគ្គទីពីរ Spurs បានដាក់សម្ពាធគួរសមដែរ តែមិនអាចសម្រេចទីបាន។ ដល់នាទី៩០ ការទាត់បាល់ជ្រុងរបស់ Andy Robertson បានរត់ទៅចំក្បាលFirmino ហើយក៏តែតបញ្ចូលទីបានសម្រេច។
ដូច្នេះ Liverpool យកបានកៅអីកំពូលតារាង ដោយមាន២៨ពិន្ទុពីលើ Spurs ដែលមាន២៥ពិន្ទុដដែលឈរនៅលេខពីរ៕