West Brom បណ្តេញលោក Slaven Bilic ពីមុខតំណែង
(BC-99)
លទ្ធផលស្មើ ១-១ រវាង West Brom និង Manchester City កាលពីថ្ងៃអង្គារគឺជាវត្តមានចុងក្រោយបំផុតរបស់លោក Slavan Bilic នៅលើទឹកដី The Hawthorns ។
ក្លឹបបាល់ទាត់ West Brom ដែលកំពុងតែស្ថិតនៅលេខរៀងទី ១៩ នៃតារាង Premier League បានប្រកាសបណ្តេញអ្នកចាត់ការទូទៅរបស់ខ្លួនជាផ្លូវការហើយបន្ទាប់ពីលោកជួយរកជ័យជម្នះបានតែម្តងគត់ក្នុងចំណោម ១៣ ប្រកួតកន្លងមកចាប់តាំងពីពួកគេបានឡើងមកកាន់ក្របខណ្ឌនេះជាថ្មី។
ការបណ្តេញលោក Slaven Bilic គឺត្រឹមត្រូវទៅតាមកិច្ចសន្យាដែលបានចែងរវាងភាគីម្ចាស់និងឈ្នួលដែលបានព្រមព្រាងគ្នាលើលក្ខខណ្ឌពិសេសចំនួន៥ចំណុច។ លោក Sam Allardyce ទំនងជានឹងក្លាយជាគ្រូបង្វឹកថ្មីនៅលើទឹកដី The Hawthorns ខណៈដែលក្លិបចង់ឱ្យលោកចូលមកដឹកនាំឱ្យទាន់ពេល West Brom ធ្វើការប្រកួតជាមួយ Aston Villa នៅចុងសប្តាហ៍នេះ។