អង្គរថាយហ្គឺរចុះកុងត្រាកីឡាករជប៉ុនពីលីគកំពូលឥណ្ឌូនេស៊ី
ក្លិបបាល់ទាត់អង្គរថាយហ្កឺរ បានប្រកាសអំពីកីឡាករចំណូលថ្មី គឺកីឡាករសញ្ជាតិជប៉ុន Kosuke Yamazaki Uchida ដែលជាកីឡាករដ៏មានបទពិសោធន៍មួយរូប។
Kosuke Yamazaki កើតនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ១៩៨៧ (៣៣ឆ្នាំ) ជាកីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ និងអាចលេងជាខ្សែបម្រើតំបន់កណ្ដាល និងបម្រើការពារ។
កីឡាករសញ្ជាតិជប៉ុនរូបនេះធ្លាប់មានបទពិសោធន៍លេងបាល់ទាត់ដ៏ជោគជាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបគេបានចាប់ផ្ដើមអាជីពជាមួយក្រុមនៅលីគលំដាប់ទី២ ប្រទេសជប៉ុនគឺ Oita Trinita និង FC Ryukyu ពីឆ្នាំ ២០១០ ដល់ ២០១២ ក្រោយមកទៀតលោកបានទៅលេងនៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងចុងក្រោយបានផ្លាស់ពីក្រុមនៅលីគកំពូលឥណ្ឌូណេស៊ី Barito Putera មកអង្គរថាយហ្គឺរ។
សូមបញ្ជាក់ថា នេះជាកីឡាករបរទេសទី២ហើយ ដែលមានមូលដ្ឋាននៅខេត្ត សៀមរាប បាននាំចូល ដោយកីឡាករដំបូងគឺ ATA INIA សញ្ជាតិ អូស្ត្រាលី មកពីក្លិប Melbourne Knight ៕