
ស្កុតលែនឈ្នះអេស្ប៉ាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ
Scott McTominay របស់ Manchester United រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតជម្រុះ Euro 2024 ដែលស្កុតលែនឈ្នះអេស្ប៉ាញ២ទល់នឹង០ នៅថ្ងៃអង្គារ ទី២៨ ខែមីនា។
នេះជាជ័យជម្នះលើកដំបូងរបស់ស្កុតលែនក្នុងរយៈពេល៣៩ឆ្នាំលើក្រុមគោជល់អេស្ប៉ាញ។
ឆ្លងកាត់ការប្រកួត២លើក ស្កុតលែនឈរចំណាត់ថ្នាក់លេខ១ប្រចាំពូល A ដោយឈ្នះទាំង២ ខណៈអេស្ប៉ាញនៅលេខ២ដោយឈ្នះ១ និងចាញ់១។
ក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2020 តែចាញ់អ៊ីតាលីដោយបាល់១១ម៉ែត្រ។ ចំណែកស្កុតលែនធ្លាក់វគ្គចែកពូល៕