ខ្សែប្រយុទ្ធ Harry Kane ត្រូវអវត្តមានឲ្យ Spur រហូតជិតចប់រដូវកាលក្រោយរងរបួសពេលចាញ់ Man UTD
ក្រោយរងបរាជ័យក្រោមថ្វីជើង Manchester United ១ទល់នឹង០ កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur នឹងអវត្តមានរយៈពេលយូររហូតដល់ខែមិនាពោលគឺ២ខែមុនចប់រដូវកាល Premier League តែម្ដង។
សមាជិកក្រុមតោកំណាចអង់គ្លេស បានរងរបួសសរសៃ.កជើងធ្ងន់ធ្ងរ ំដោយក្រុមរហស្សនាមមាន់ខ្នាយមាសរំពឹងថានឹងអាចវិលមកហ្វឹកហាត់បានវិញនៅខែមិនា ប៉ុន្តែមិនទាន់ច្បាស់ថាអាចជាពេញលេញ១០០ភាគរយក្នុងការបង្ហាញខ្លួននៅលើទីលានវិញបានឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Harry Kane នឹងខកខានការប្រកួតធំៗជាច្រើនជាមួយ Spurs ដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ជើងទី២ទល់នឹង Chelsea នៅថ្ងៃទី២៤ខែកុម្ភៈ ហើយក៏ទំនងខកខានការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយទាំង២ជើងទល់នឹង Dortmund ផងដែរ ខណៈខ្សែបម្រើ Son Heung-min ក៏បានចាកចេញទៅចូលរួមជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងការប្រកួតប្រជែងពានរង្វាន់ AFC Asian Cup UAE 2019។