
Min-jae បដិសេធដំណឹងចូលរួមជាមួយ Man UTD
Kim min-jae ខ្សែការពារ Napoli បានបដិសេធព័ត៌មានដែលថា រូបគេនឹងចូលរួមជាមួយ Manchester United នាពេលខាងមុខ។ កីឡាករកូរ៉េខាងត្បូងអះអាងថា ផ្ដោតសំខាន់តែលើការជួយក្រុមកំពូលតារាង Serie A ប៉ុណ្ណោះ។
“ពាក្យចចាមអារ៉ាមបែបនេះត្រូវបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំ ដែលវាមិនពិត និងធ្វើឱ្យខ្ញុំមិនស្រួលចិត្ត។ ខ្ញុំមានការប្រកួតសំខាន់ៗជាច្រើន ហើយឥឡូវនេះខ្ញុំគ្រាន់តែចង់ផ្តោតលើ Napoli និងកូឡុំប៊ីនៅថ្ងៃ FIFA Days។” នេះជាការបញ្ជាក់របស់ min-jae។
យោងតាមសារព័ត៌មាន Metro បានឱ្យដឹងថា Kim Min-jae ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើននៅអឺរ៉ុប រួមទាំង Manchester United ផងដែរ។ “បិសាចក្រហម” ត្រូវបានគេរំពឹងថានឹងជ្រើសរើសខ្សែការពារកណ្តាលនៅរដូវក្តៅនេះ ដើម្បីជំនួសកន្លែង Harry Maguire, Axel Tuanzebe ឬ Phil Jones មុនពេលមានពាក្យចចាមអារ៉ាមថា Kim បានបដិសេធ។
Kim Min-jae កើតក្នុងឆ្នាំ១៩៩៦ បានចូលរួមជាមួយ Napoli ពី Fenerbahce កាលពីរដូវក្តៅមុនក្នុងតម្លៃ១៥លានផោន៕