Gomez ថា មិនបានប្រើសារធាតុញៀនទេ តែវាប្រហែលដោយសារសេរ៉ូមក្អកកូន
ខ្សែបម្រើឈ្នះពាន World Cup ជាមួយជម្រើសជាតិអាហ្សង់ទីន Papu Gomez បានបដិសេធចំពោះការប្រើសារធាតុញៀន និងបានដាក់បន្ទុកនេះថ្នាំសុីរ៉ូក្អករបស់កូនប្រុសដែលគេបានប្រើដោយចៃដន្យ។
កាលពីថ្ងៃសុក្រ Gomez ត្រូវបាន FIFA ដាក់បម្រាមរយៈពេលពីរឆ្នាំ បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់។
Monza’s Gomez បាននិយាយនៅលើ Instagram កាលពីថ្ងៃអាទិត្យថា “ខ្ញុំមិនដែលប្រើ ហើយក៏មិនធ្លាប់មានចេតនាប្រើវិធី doping”។
សារធាតុ Terbutaline ត្រូវបានរកឃើញនៅក្នុងគំរូមួយដែលយកចេញពីការធ្វើតេស្ដពេលដែល Gomez លេងឱ្យ Sevilla ក្នុងខែតុលា ឆ្នាំ២០២២។
កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបអ៊ីតាលី Monza កាលពីខែកញ្ញា ហើយបានបង្ហាញខ្លួនចំនួន២ដង៕