
Pochettino ព្រមាន Arteta រឿងលេងឆ្លាស់អ្នកចាំទី
បទពិសោធស្រដៀងគ្នានៅ Paris Saint Germain ទើបបានជាលោក Mauricio Pochettino ចាត់ទុកថាជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់លោក Mikel Arteta ក្នុងការឆ្លាស់អ្នកចាំទីពីរនាក់ដែលមានកម្រិតដូចគ្នាគឺ Aaron Ramsdale និង David Raya ។
Pochettino ដឹកនាំ PSG ចាប់ពីខែមករា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២។ អំឡុងនេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីនមានអ្នកចាំទីលំដាប់ពិភពលោកពីរនាក់ក្នុងពេលតែមួយ រួមទាំងកីឡាករល្អបំផុតនៅ Euro 2020 Gianluigi Donnarumma និង Keylor Navas ដែលបានឈ្នះ Champions League ៣ដងនៅ Real Madrid។
អ្នកចាត់ការ Tottenham Hotspur ទទួលស្គាល់ថា មានកីឡាករល្អច្រើន ធ្វើឱ្យមានការប្រកួត់ប្រជែងល្អ លើកលែងតែតំណែងចាំទី៕