
រឿងរ៉ាវគួរដឹងក្រោយ Liverpool ស៊ី Crystal Palace ៧-០
ជ័យជម្នះ០ទល់នឹង៧លើ Crystal Palace ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ធ្វើឲ្យ Liverpool បង្កើតបានរឿងរ៉ាវគួរចងចាំមួយចំនួនក្នងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
នេះជាលើកដំបូងហើយដែលក្រុមហង្សក្រហមស៊ីគូប្រជែងដល់៧គ្រាប់ក្រៅដី និងជាលើកដំបូងដែល Crystal Palace ចាញ់៧គ្រាប់ក្នុងដី។
ក៏ជារឿងដ៏ចៃដន្យមួយដែរ ជ័យជម្នះធំបំផុតក្នុងប្រវត្តិបាល់ទាត់របស់ Liverpool គឺឈ្នះ Crystal Palace នេះតែម្ដង ដែលកើតឡើងកាលឆ្នាំ១៩៨៩នៅ Anfield ដោយលទ្ធផល៩ទល់នឹង០។
៧គ្រាប់នេះជាការរួមចំណែកបង្កើត (Assist) ដោយកីឡាករ៧នាក់ផ្សេងៗគ្នា មាន Mane, Firmino, Robertson, Alexander-Arnold, Salah, Matip និង Oxlade-Chamberlain) ដែលនេះជាលើកដំបូងហើយសម្រាប់ប្រវត្តិ Premier League។
និយាយពីអ្នកទាត់ចូលវិញមាន Takumi Minamino មួយគ្រាប់, Sadio Mane មួយគ្រាប់, Jordan Henderson មួយគ្រាប់, Roberto Firmino ពីរគ្រាប់ និង Mohamed Salah ពីរគ្រាប់។
១៤ប្រកួតនៅ Premier League គឺ Liverpool មាន៣១ពិន្ទុ និងរកបាន៣៦គ្រាប់៕