Benitez ផ្ដាំ Chelsea ឲ្យប្រយ័ត្នរឿង Koulibaly
អតីតអ្នកចាត់ការ Chelsea លោក Rafael Benitez បានបង្ហាញពីចំណុចខ្វះខាតរបស់ខ្សែការពារថ្មី Kalidou Koulibaly តែក៏ជឿថា សមាជិកថ្មីក្រុមតោខៀវម្នាក់នេះនឹងជោគជ័យនៅទឹកដី Stamford Bridge។
“គេត្រូវពង្រឹងការផ្ដោតអារម្មណ៍ឲ្យបានច្រើនជាងនេះ។ គាត់បង្កកំហុសច្រើន ព្រោះទុកចិត្តខ្លួនឯងពេក។ តែតាមខ្ញុំគិត គេគឺជាខ្សែការពារកណ្ដាលដ៏ល្អបំផុតនៅអ៊ីតាលីនាបច្ចុប្បន្ននេះ។” នេះជាការបញ្ជាក់របស់លោក Benitez។
“រដូវកាលដំបូងនៅ Premier League នឹងល្អសម្រាប់គាត់តាមរបៀបលេងរបស់ Tuchel។ Koulibaly ស្រដៀង Rudiger ដែរ។ គេរត់ជាមួយបាល់បានលឿន ហើយគេលេងល្អនៅអ៊ីតាលី ព្រោះតែគេលឿនហ្នឹងឯង។”
គួរដឹងដែរថា Chelsea បានទិញ Koulibaly ពី Napoli ក្នុងតម្លៃ៣៣លានអឺរ៉ូ៕