Messi ស្មើកំណត់ត្រាមួយរបស់ Pele
Lionel Messi បានតាមស្មើកំណត់ត្រារបស់ Pele ដែលរកបាន៦៤៣សម្រាប់ក្លិបតែមួយ។
កំណត់ត្រានេះកើតឡើងពេលគេតែតបន្ថែមបញ្ចូលទីឲ្យ FC Barcelona ក្នុងការប្រកួត La Liga តទល់ Valencia នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ។
នេះក៏ជាគ្រាប់បញ្ចូលទីលើកទី៤៥០សម្រាប់ Barca ក្នុងការប្រកួត៤៩៨ដងនៅ La Liga របស់ Messi។ គេទាត់បញ្ចូលទីលើកដំបូងឲ្យក្រុមអ្នកមានបុណ្យកាលឆ្នាំ២០០៥ ពេលលេងទល់ Albacete។
សម្រាប់គ្រាប់បាល់ទាំង៦៤៣របស់លោក Pele ពីចន្លោះឆ្នាំ១៩៥៦ដល់១៩៧៤ កាលលេងនៅ Santos។
ដោយឡែក FC Barcelona បានត្រឹមស្មើ២ទល់នឹង២ប៉ុណ្ណោះជាមួយ Valencia។
សរុប១៣ប្រកួត Barcelona មាន២១ពិន្ទុពីក្រោមក្រុមកំពូលតារាង Atletico Madrid ៨ពិន្ទុ៕