គ្រូបង្វឹករូបនេះទំនងចូលជំនួសតំណែងលោក Park
បើតាមសារព័ត៌មានវៀតណាម Zing គ្រូបង្វឹក Philippe Troussier នឹងក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម និង U23 ក្នុងពេលដំណាលគ្នា បន្ទាប់ពីបានមកដល់ក្រុងហាណូយ និងចុះកិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់វៀតណាម (VFF)។
គ្រូបង្វឹកជនជាតិបារាំងបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយ VFF លើព័ត៌មានលម្អិតនៃកិច្ចសន្យាចាប់ពីចុងឆ្នាំ 2022។ VFF ក៏បានរកឃើញអ្នកឧបត្ថម្ភដើម្បីបើកប្រាក់ខែដល់លោក Philippe ផងដែរ។ ព័ត៌មានលម្អិតនៃលក្ខខណ្ឌទាំងនេះមិនត្រូវបានបង្ហាញនោះទេ។
VFF គ្រោងនឹងប្រកាសជាផ្លូវការពីការតែងតាំងលោក Philippe ដែលត្រូវជំនួសលោក Park Hang-seo បន្ទាប់ពីកិច្ចសន្យាត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣។
Philippe Troussier ក៏ធ្លាប់ជាគ្រូជម្រើសជាតិវៀតណាមអាយុក្រោម១៩ឆ្នាំផងដែរ៕