Arsenal ព្រមព្រៀងលើការផ្ទេរពី Trossard ពី Brighton
Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរកីឡាករអន្តរជាតិបែលហ្ស៊ិក Leandro Trossard ពី Brighton ក្នុងតម្លៃ ២១លានផោន។
ថ្មីៗនេះភ្នាក់ងាររបស់ Trossard បាននិយាយថា ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំចង់ចាកចេញ បន្ទាប់ពីមិនសូវត្រូវជាមួយអ្នកចាត់ការ Roberto de Zerbi ។
ថ្នាក់ដឹកនាំក្រុម Arsenal បានចាប់អារម្មណ៍លើ Trossard ក្រោយមិនអាចទិញខ្សែបម្រើស្លាបអ៊ុយក្រែន Mykhailo Mudryk ដោយគេបានសម្រេចចិត្តទៅ Chelsea។
Trossard បានស៊ុតបាល់បញ្ចូលទីចំនួន៧គ្រាប់ និង assist ៣ក្នុងការប្រកួតក្របខណ្ឌ Premier League ១៦លើកសម្រាប់ក្រុម Brighton ក្នុងរដូវកាលនេះ៕