ម្ចាស់ក្លិបអង្គរថាយហ្គឺរ ថា លីគកម្ពុជាគួរណែនាំឲ្យមាន V.A.R
លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសរសេរលើទំព័រ Facebok ផ្ទាល់ខ្លួនថា ក្របខណ្ឌ Cambodian Premier League គួរណែនាំឲ្យមានការប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាល ឬ V.A.R នៅតាមកីឡដ្ឋាននានាដែលចូលរួមប្រកួតលីគកំពូល។
ការថ្លែងរបស់ម្ចាស់ក្លិបជនជាតិជប់ុនធ្វើឡើងបន្ទាប់ពីការប្រកួតចាញ់បឹងកេត ២ទល់នឹង០ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា។ លោកបានលើកឡើងពីករណីកូនក្រុម ម៉ៅ ពិសិដ្ឋ របស់លោកបានលើកបាល់ពីស្លាបទៅប៉ះខ្សែការពារបឹងកេត Taher ដែលលោកគិតថា បាល់បានប៉ះដៃ ក្នុងនាទី៧០ និងក្នុងប្រអប់អ្នកចាំទី។ ផ្ទុយទៅវិញ បែរជាមិនមានការពិន័យ។
ដូច្នេះការលើកឡើងពីសំណាក់ប្រធានក្លិបអង្គរថាយហ្គឺរបែបនេះអាចទៅរួចទេ ខណៈការប្រើប្រាស់ V.A.R ត្រូវចំណាយមិនក្រោម១លានដុល្លារនោះ។ ក្លិបបាល់ទាត់ខ្លះនៅកម្ពុជាស្ទើរតែបិទទៅហើយ ដោយសារបញ្ហាហិរញ្ញវត្ថុ៕