ត្រឹមតែ២ខែប៉ុណ្ណោះ អាមេរិកស៊ីម៉ិកស៊ីកូ២ដង យកបានពាន២ព្រឹត្តិការណ៍ផ្សេងគ្នា
ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកបានយកឈ្នះជម្រើសជាតិម៉ិកស៊ីកូ ដោយលទ្ធផល១ទល់នឹង០ ឈានទៅលើកពាន CONCACAF Gold Cup 2021។
ក្នុងការប្រកួតដែលធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិកតាំងពីថ្ងៃទី១០ ខែកក្កដា ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់ជ័យជម្នះពីការតែតបញ្ចូលទីដោយខ្សែការពារ Miles Gordo Robinson ក្នុងនាទី១១៧។
នេះជាការឈ្នះតំណែងជើងឯកលើកទី៧សម្រាប់អាមេរិក ខណៈម៉ិកស៊ីកូឈ្នះបាន១១ដងដែលជាចំនួនច្រើនជាងគេ។
គួរដឹងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ អាមេរិកក៏បានលើកពានរង្វាន់ CONCACAF Nations League រដូវកាល២០១៩/២០២០ដែរ តាមរយៈជ័យជម្នះ៣ទល់នឹង២លើម៉ិកស៊ីកូ ដែលកាលណោះឈានដល់ម៉ោង extra time ដូចគ្នា៕
អាមេរិកកាលលើកពាន CONCACAF Nations League