កីឡាករនៅ Premier League ២នាក់ត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ
យោងតាមកាសែត Daily Mail និង The Sun កីឡាករ Premier League ពីរនាក់ដែលមានអាយុ១៩ឆ្នាំមកពីត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ពីបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
បុរសម្នាក់ត្រូវបានប៉ូលីសសួរនាំ ដោយសង្ស័យពីបទរំលោភសេពសន្ថវៈដ៏ធំមួយនៅឯកីឡដ្ឋានរបស់ក្លឹប។ ទន្ទឹមនឹងនេះ កីឡាករដែលនៅសេសសល់ត្រូវបានសមត្ថកិច្ចសាកសួរពីបទរំលោភសេពសន្ថវៈ។
ក្រោយចាប់ខ្លួនបានមួយយប់ កីឡាករទាំង២នាក់នេះ បានបង់ប្រាក់ធានាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច។
ការចាប់រំលោភត្រូវបានគេនិយាយថាបានកើតឡើងកាលពីថ្ងៃសុក្រទី ១៩ ខែមេសា។ ជនរងគ្រោះបានទាក់ទងទៅសមត្ថកិច្ច ហើយបានដាក់ពាក្យបណ្តឹងប៉ុន្មានម៉ោងក្រោយពីកើតហេតុ។
ក្លឹបគ្រប់គ្រងនៃក្រុមទាំងពីរនេះក៏បាននិយាយឡើងថា៖ “ដោយសារតែបញ្ហានៅតែស្ថិតក្នុងដំណើរការនៃការបំភ្លឺ។ យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេនៅពេលនេះ ហើយសុំឱ្យគោរពឯកជនភាពរបស់យើង។”