
Timo Werner យល់ព្រមបន្តកុងត្រាថ្មីរយៈពេលយូរជាមួយ Leipzig
ខ្សែប្រយុទ្ធ Timo Werner បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល ៤ឆ្នាំជាមួយ RB Leipzig។
កីឡាករជនជាតិអាល្លឺម៉ង់ ផ្លាស់ពី Stuttgart មកកាន់ Leipzig កាលពីឆ្នាំ ២០១៦ ក្នុងតំលៃ ១០លានផោនប៉ុណ្ណោះ សព្វថ្ងៃនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Leipzig ខណៈដែលមជ្ឈដ្ឋានខាងក្រៅរំពឹងថារូបគេអាចនិងផ្លាស់ទៅ Bayern Munich នៅពេលណាមួយ។
ដូច្នេះហើយទើប Leipzig បានផ្តល់កុងត្រារយៈពេលយូរដល់ Werner ដើម្បីបន្តលេងជាខ្សែប្រយុទ្ធស្រួច។
បច្ចុប្បន្ន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Julian Nagelsmann ខ្សែប្រយុទ្ធ Werner លេងបាន២ប្រកួតហើយនៅ Bundesliga រដូវកាលថ្មីនេះ៕