Serie A ឲ្យ Roma ចាញ់ Verona ៣-០ ព្រោះកំហុសរដ្ឋបាល
AS Roma ត្រូវបានពិន័យឲ្យចាញ់ Hellas Verona ៣-០ បន្ទាប់ពីមានកំហុសផ្នែករដ្ឋបាលក្នុងការបំពេញបន្ថែមកីឡាករក្នុងក្រុម។
ក្នុងការប្រកួតស្មើ Hellas Verona ០ទល់នឹង០ កាលថ្ងៃសៅរ៍ ទី១៩ កញ្ញា Roma បានចុះបញ្ជីឈ្មោះ Amadou Diawara អាយុ ២៣ ឆ្នាំនៅក្នុងក្រុមU23 មិនមែនបញ្ជីក្រុមធំទាំង២៥នាក់។
កីឡាករអន្តរជាតិហ្គីនេ Diawara លេងបាន៨៩នាទីនាពេលនោះ។ កាសែតអ៊ីតាលី La Gazzetta dello Sport រំពឹងថាក្រុម Roma នឹងប្តឹងទៅសាលាឧទ្ធរណ៍។
ក្រុមរបស់លោក Paulo Fonseca នៅសល់កន្លែងទំនេរក្នុងបញ្ជីឈ្មោះកីឡាករ២៥នាក់ ហើយគេរំពឹងថា ក្លិបនឹងតវារឿងនេះ ដោយចាត់ទុកជាកំហុសចេតនា គ្មានបំងរំលោភច្បាប់ទេ។
នេះមិនមែនជាលើកទីមួយទេដែលក្របខណ្ឌ Serie A ត្រូវបានដាក់ឲ្យចាញ់។ នៅឆ្នាំ ២០១៦ Sassuolo បានចាញ់ Pesacara ០ទល់នឹង៣ដោយសារបានបំពេញបន្ថែមកីឡាករ Antonino Ragusa ដែលមិនមានឈ្មោះក្នុងបញ្ជីកីឡាករផ្លូវការ៕