លោក Conte ថាមិនស្ដាយកូនក្រុមនេះទេ មានតែជូនពរបន្ទាប់ពីជួយ Villarreal ឈ្នះ Bayern…
គ្រូបង្វឹក Tottenham Hotspur លោក Antonio Conte បានបញ្ចេញអារម្មណ៍ទៅលើកូនអតីតកូនក្រុមគឺ Lo Celso ថា៖ “ខ្ញុំសប្បាយចិត្តជំនួស Lo Celso នៅពេលបានឃើញគេត្រលប់ទៅអ៉េស្ប៉ញវិញ ហើយបង្ហាញថាគេស្ថិតក្នុងលេងកម្រិ កំពូលគឺមួយ ជាពិសេស Tottenham Hotpsurបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់យកគេមកចូលរួម”។
លោក Conte បន្ថែមថា“លោកក៏សប្បាយចិត្តណាស់ដែរពេលឃើញ Bryan Gil ដែលមិនសូវមានឪកាសលេងបានទៅកាន់ប្រទេសអេស្ប៉ាញជាមួយក្លឹប Valencia ។ ក្លឹបជ្រើសរើសត្រឹមត្រូវដែលអោយពួកគេចាកចេញ។
សូមបញ្ចាក់ថា Lo Celso បានទទួលពានកីឡាករឆ្នើមក្នុងការប្រកួតដែលជួយអោយ Villarreal ឈ្នះលើ Bayern Munich ហើយ Lo Celso ត្រូវបានលោក Jose Mourinho នាំយកមកចូលរួមពីក្លឹប Real Betis តម្លៃ ៥៥លានផោនអំឡុងលោកដឹកនាំ៕
អត្ថបទ – The Nightmare