មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនមុនការប្រកួតរវាង Man UTD ជាមួយក្រុម Leeds
មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងមុនការប្រកួតរបស់ក្រុម Manchester United ជាមួយក្រុម Leeds United។ បើយោងតាមវីដេអូបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីភាពរញ៉េរញ៉ៃនៅម្តុំបរិវេណ Old Trafford ក្នុងនោះកៅអីនិងធុងសំរាមដែលត្រូវបានគេគ្រវេងចោលកំឡុងពេលមានការប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង Manchester មុនការប្រកួត Old Trafford ។
ប៉ូលីសក្រុង Greater Manchester (GMP) បាននិយាយថាមនុស្ស ៥ នាក់ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈនិងម្នាក់សង្ស័យពីបទល្មើសគ្រឿងញៀន។ ប៉ូលីសបានអោយដឹងបន្ថែមទៀតថា ពួកគេកំពុងធ្វើការជាមួយក្លឹបទាំងពីរដើម្បីកំណត់អត្តសញ្ញាណជនល្មើស ហើយមនុស្សដែលបានចាប់ខ្លួនទាំង ៦ នាក់ ប៉ូលីសកំពុងធ្វើបានឃុំខ្លួនដើម្បីសាកសួរចម្លើយផងដែរ៕